10
មេសា
10

Videos

បើ​និយាយពីរឿង​AVATAR គឺជឿជាកើថាមានគេស្កាល់ច្រើន​​ ហើយរឿងនេះដែរ​ក៏បានជាប់ចំណាត់ថ្នាក់លេខ៥​ ក្នុងលការរកចំណូលបានច្រើន។

រឿងនេះនិយាយពី​”ក្នុងអនាគតមួយ​ Jack គឺជាតួអង្កទាហានពិការជើងទាំងពីរ​ ដែលត្រូវបានបពា្ចូនអោយទៅកាន់ភពមួយ​ផ្សេងទៀតដែលមានេឈ្មោះថា​ Pandora ដែលមានពួក  Na’ vi រស់នៅ។​នៅទីនោះJack​ត្រូវប្រឈមនឹងការមិនចុះ​សម្រុងនឹង​ក្រុម​​​នេះ។

In the future, Jake, a paraplegic war veteran, is brought to another planet, Pandora, which is inhabited by the Na’vi, a humanoid race with their own language and culture. Those from Earth find themselves at odds with each other and the local culture. Written by Giorgio_C

When his brother is killed in a robbery, paraplegic Marine Jake Sully decides to take his place in a mission on the distant world of Pandora. There he learns of greedy corporate figurehead Parker Selfridge’s intentions of driving off the native humanoid “Na’vi” in order to mine for the precious material scattered throughout their rich woodland. In exchange for the spinal surgery that will fix his legs, Jake gathers intel for the cooperating military unit spearheaded by gung-ho Colonel Quaritch, while simultaneously attempting to infiltrate the Na’vi people with the use of an “avatar” identity. While Jake begins to bond with the native tribe and quickly falls in love with the beautiful alien Neytiri, the restless Colonel moves forward with his ruthless extermination tactics, forcing the soldier to take a stand – and fight back in an epic battle for the fate of Pandora.

តែទោះជាយ៉ាងណារឿងនេះក៏មានការមិនពេញចិត្តពីក្រុមអ្នកទស្សនាមួយចំនួនផងដែរ​ ដោយពួកគេនិយាយថា   ៗ

តើពេលណាទើបពួកស្បែកសឈប់ផលិតភាពយន្តខ្នាតធំដូចជារឿង អវតារ នេះទៀត?

ពួកក្រុមអ្នករិះគន់បានប្រៀបប្រដូចខ្សែភាពយន្តផ្សងព្រេងក្រៅភពអវតារនេះថា ដូចទៅនឹង​​រឿង Dances With Wolves (រាំជាមួយហ្វូងចចក) ពីព្រោះថាវាសុទ្ធ តែរៀប រាប់អំពីការក្លាយខ្លួនទៅជាជនជាតិដើម​ភាគតិចរបស់បុរសជនជាតិស្បែកសម្នាក់ ដែលក្រោយមកក្លាយជាមេដឹកនាំដ៏អស្ចារ្យរបស់ពួកទាំងនោះ ។

ខ្សែភាពយន្តនេះហាក់ដូចជាចង់រំលឹកទៅរកអតីតកាល ពីសកម្មភាពសម្លាប់រង្គាល មួយរបស់ជនជាតិ​ស្បែកស ដែលកាលណោះកុលសម្ព័ន្ធជនជាតិដើម​ម្ចាស់​ស្រុកព្រម ទាំងអរិយធម៌ដ៏ចំណាស់របស់ពួកគេ ត្រូវបានកម្ទេចចោល ពីសំណាក់ ពួកជនអន្តោ ប្រវេសន៍អឺរ៉ុបមកកាន់ទ្វីបអាមេរិចជាលើកដំបូង ។ នៅក្នុង សាច់រឿង មានក្រុម ទាហាននិងអ្នកវិទ្យាសាស្ត្របានបោះជំរុំនៅលើវាលស្មៅបៃតងខ្ចី Pandora ហើយពួក​ជនជាតិដើមដែលមានឈ្មោះថា Na’vi មានខ្លួនពណ៌ខៀវ បង្កង់ៗដូចសត្វឆ្មា ។ ពួកគេដោតស្លាបបក្សីនៅលើ​សក់, គោរពដល់អទិទេពធម្មជាតិ, ហើយលាបមុខដូចចេញប្រយុទ្ធ, ប្រើធ្នូនិងព្រួញជាអាវុធ និងរស់នៅជា កុលសម្ព័ន្ធ ។

Jake ជាតួឯកប្រុសនៅក្នុងសាច់រឿង មានចិត្តរីករាយណាស់ដែលគាត់បានបោះបង់ចោលបេសកម្ម​របស់គាត់ក្នុងការបញ្ចុះបញ្ចូលពួកជនជាតិដើមឲ្យនាំគ្នាចាកចេញពីផ្ទះដើមឈើរបស់ពួកគេ ដែលពពួកមនុស្ស​ជឿជាក់ថាមានរ៉ែ unobtanium ។ ផ្ទុយពីនោះ គាត់បែរជាក្លាយទៅជាអ្នកចម្បាំងដ៏អង់អាចម្នាក់ ជិះបក្សីយក្ស ហើយលួចស្រឡាញ់កូនស្រីមេកន្រ្ទាញជនជាតិទៅវិញ ។

នៅក្នុងប្រទេសអាមេរិច នរណាចង់និយាយអំពីការប្រកាន់ពូជសាសន៍ អ្នកនោះនឹងត្រូវចាត់ទុកថាជា អ្នកប្រកាន់ពូជសាសន៍ទៅវិញ វាប្រៀបបីដូចជា អ្នកនឹងក្លាយខ្លួនជាបញ្ហា​ប្រសិនបើអ្នកលើកយកបញ្ហា​មកនិយាយ ។

នៅចុងបញ្ចប់នៃសាច់រឿង អ្នកទស្សនានឹងមានចម្ងល់ថា ហេតុអ្វីក៏ខ្សែភាពយន្តនេះត្រូវការតួអង្គ Jake នេះធ្វើអ្វី ។ សាច់រឿងនោះ គ្រាន់តែ រៀបរាប់អំពីការដែលជនជាតិដើម Na’vi បានមកជួបពួកមនុស្សឆ្កួតៗដែល មិនមាន ការគោរពចំពោះបរិស្ថានទៅក៏រួចស្រេចទៅហើយ ។ ខ្ញុំទើបតែ បានឃើញពី ការពន្យល់ ថា “អូ! យើងចង់ បាននរណាម្នាក់ (អវតារម្នាក់) ដើម្បីឲ្យអ្នកទស្សនាជក់ចិត្តជាមួយ ។ មនុស្សប្រុសធម្មតាៗដែលពូកែជាង​ពួកមនុស្សខ្លួនខៀវខ្ពស់ៗអស់នេះ ។

លើសពីនេះ ពួកស្បែកសត្រូវតែពិចារណាសាជាថ្មីអំពីការរើសអើងពូជសាសន៍ ។


0 Responses to “Videos”



  1. បញ្ចេញ​មតិ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s


ខែ​មេសា 2010
ព្រ សុ អា
 1234
567891011
12131415161718
19202122232425
2627282930  

%d bloggers like this: